Barcelona
ព័ត៌មានអន្តរជាតិ

Barca យក៣ពិន្ទុពេញ ក្រោយផ្តួល Mallorca ១:០ និងកំពុងវ៉ាដាច់ Real ៧ពិន្ទុនៅ Laliga

kok lo

(អេស៉្បាញ)៖ ក្លឹបកាតាឡាន FC Barcelona បន្តលេងមិនចាញ់នៅ La Liga នារដូវកាលនេះ និងបានយកឈ្នះក្រុម Mallorca ១ទល់នឹង០ កាលពីយប់មិញទៀត ដើម្បីនាំមុខកំពូលតារាងវ៉ាដាច់៧ពិន្ទុ ពីក្រុមការពារតំណែងជើងឯកអធិរាជស Real Madrid ។

Barcelona

Barcelona

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Dani Olmo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៤៦ ដើមវគ្គទី២ និងជាគ្រាប់ទី៩ ក្នុងលីគរបស់គេដែររដូវកាលនេះជាមួយក្រុមអ្នកមានបុណ្យ។ គ្រូបង្វឹក Hansi Flick បានធ្វើការផ្លាស់ប្តូរកីឡាករ ៧នាក់ក្នុងជម្រើសដំបូង ដើម្បីទុកត្រៀមលេងយកពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey ២០២៤/២៥ ទល់នឹង Real Madrid នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះផងដែរ៕