ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ RB Leipzig បញ្ជាក់មិនមានហេតុផលលក់ Xavi Simons

Cahill

Chelsea សង្ឃឹមថាអាចនឹងនាំយក Xavi Simons បន្ទាប់ពីរូបគេបានបដិសេធសំណើរពី Manchester City និង Bayern Munich ដើម្បីមកកាន់កីឡដ្ឋាន Stamford Bridge។

នៅចុងបញ្ចប់នៃរដូវកាលមុន Simons បានបង្ហាញពីបំណងប្រាថ្នាក្នុងការចាកចេញពីក្លិប បន្ទាប់ពី Leipzig បរាជ័យក្នុងការលេងនៅ Champions League។ យោងតាមរបាយការណ៍បានឱ្យដឹងថា Chelsea នឹងដាក់សំណើជាផ្លូវការទៅ Leipzig ក្នុងពេលឆាប់ៗនេះ ខណៈដែលពួកគេបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីលក់កីឡាករចេញ និងបង្កើតហរិញ្ញវត្ថុ។

ថ្លែងទៅកាន់ Bild លោក Marcel Schafer នាយកផ្នែកកីឡារបស់ Leipzig បាននិយាយថា៖«វាមិនចាំបាច់ទេ។ យើងដឹងពីមហិច្ឆតាដ៏អស្ចារ្យរបស់គាត់ក្នុងការលេងក្នុងលីគកំពូលមួយសម្រាប់គូប្រជែងដណ្តើមពាន។ គាត់ចង់បង្ហាញខ្លួនឯងនៅកម្រិតខ្ពស់បំផុត។ ហើយប្រសិនបើវាសមហេតុផលសេដ្ឋកិច្ច យើងបើកចំហរ។ ប៉ុន្តែមានតែពេលនោះទេ ប្រសិនបើវាមិនសមហេតុផលផ្នែកហិរញ្ញវត្ថុសម្រាប់យើង យើងទន្ទឹងរង់ចាំរដូវកាលមួយផ្សេងទៀតជាមួយនឹងកីឡាករឆ្នើមនេះ»។

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:August 20, 2025
អ្នកនិពន្ធ:Cahill