ព័ត៌មានអន្តរជាតិ

Xabi Alonso បញ្ជាក់ច្បាស់ពីហេតុផល Rodrygo មិនមាននាទីលេង

Cahill

លោក Xabi Alonso អ្នកចាត់ការក្លិប Real Madrid បានបញ្ជាក់ពីការមិនដាក់ Rodrygo លេង បន្ទាប់ពីជ័យជម្នះ ១ទល់០ លើ Osasuna នៅកីឡដ្ឋាន Bernabéu ខណៈមានព័ត៌មានជាច្រើនអំពីរូបគេចាកចេញទៅក្លិបនៅ Premier League។

Rodrygo វ័យ ២៤ឆ្នាំ បន្តនៅអង្គុយកៅអីបម្រុងសម្រាប់ជំនួបបើករដូវកាលរបស់ Madrid ខណៈមានទំនាក់ទំនងក្នុងការទៅចូលរួម Liverpool, Arsenal និង Manchester City។

Alonso ដែលមកដឹកនាំមុនពានរង្វាន់ Club World Cup ដើម្បីជំនួសតំណែងរបស់ Carlo Ancelotti មិនសូវប្រើប្រាស់ Rodrygo នោះទេ ប៉ុន្តែនៅតែបន្តដាក់រូបគេជាសមាជិកក្រុម។

Loading...

Alonso បាននិយាយថា៖«វាគ្រាន់តែជាការប្រកួតមួយ។ ប្រសិនបើក្នុងរយៈពេល ៣ ខែគាត់នៅតែមិនទទួលបាននាទីលេង នោះវាខុសគ្នា។ គ្មានអ្វីកើតឡើងទេ។ Club World Cup គឺជាបរិបទផ្សេងគ្នាដោយសារតែការប្រកួតប្រជែង។ ប៉ុន្តែនេះគ្រាន់តែជាការប្រកួតមួយ។ ខ្ញុំគិតថាយើងអាចទុក Club World Cup នៅពីក្រោយយើង ហើយអ្វីដែលរាប់បានគឺរដូវកាលនេះ។ ហើយពិតណាស់ខ្ញុំពឹងផ្អែកលើ Rodrygo។ វាគ្រាន់តែជាការប្រកួតមួយ យើងមិនចាំបាច់អានច្រើនពេកទេនាពេលអនាគត»

«ប្រសិនបើគាត់មាននាទីលេង [ខ្វះខាត] ក្នុងរយៈពេល ៣ ខែ នោះខ្ញុំអាចប្រាប់អ្នកកាន់តែច្បាស់។ ប៉ុន្តែថ្ងៃនេះជាកាលៈទេសៈនៃការប្រកួត និងការសម្រេចចិត្តរបស់ខ្ញុំ [មិនប្រើប្រាស់រូបគេ]»។

Madrid បានបង់ប្រាក់ឱ្យ Santos ប្រហែល ៥៤ លានអឺរ៉ូ កាលពីឆ្នាំ២០១៨ ដែលនៅពេលនោះគឺជាកីឡាករវ័យ ១៧ ឆ្នាំដ៏ជោគជ័យម្នាក់។

Madrid នឹងស្នើសុំប្រហែល 100 លានអឺរ៉ូ ដើម្បីចរចារផ្ទេររបស់គាត់ជាមួយនឹងតម្លៃអប្បបរមាដែលបានកំណត់នៅ 80 លានអឺរ៉ូ។

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:August 21, 2025
អ្នកនិពន្ធ:Cahill