ព័ត៌មានអន្តរជាតិ

Raheem Sterling ពុំមានវត្តមានក្នុងការថតរូបជាក្រុមរបស់ Chelsea

Cahill

Raheem Sterling មិនត្រូវបាន​ Chelsea កោះហៅដើម្បីមកចូលរួមថតរូបជាក្រុមសម្រាប់រដូវកាល ២០២៥/២៥។

Sterling ចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២២ ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ ក្នុងតម្លៃខ្លួនផ្ទេរ ៤៧.៦ លានផោន។ ខណៈអាជីពនៅ Chelsea មិនសូវល្អក៏ត្រូវបានផ្ទេរក្នុងលក្ខខណ្ឌខ្ចីទៅកាន់ Arsenal ពីរដូវកាលមុន។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបច្ចុប្បន្នគឺជាបញ្ហារបស់ Chelsea ដោយសារពុំមានឈ្មោះលេង ប៉ុន្តែនៅសល់កិច្ចសន្យារយៈពេលពីរឆ្នាំ ដែលអាចរកចំណូលបាន ១៦,៩០០,០០​០ ដុល្លាររាល់ឆ្នាំ៕

Loading...

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 25, 2025
អ្នកនិពន្ធ:Cahill