Paquiao
ព័ត៌មានអន្តរជាតិ

អ្នកប្រដាល់ Manny Pacquiao ថា ខ្លួនស្រេកឃ្លានវិលត្រឡប់

Lay

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយថា ខ្លួនស្រេកឃ្លានវិលត្រឡប់ចូលសង្វៀនប្រដាល់ឡើងវិញ បន្ទាប់ពីព្យួរស្រោមដៃជាង៤ឆ្នាំ។ Pacquiao បានត្រៀមការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកទល់កីឡាករ Mario Barrios នៅខែកក្កដា។

បុរសវ័យ ៤៦ឆ្នាំ បានចូលរួមហ្វឹកហាត់វិញ ជាមួយនឹងគ្រូបង្វឹកធ្លាប់រួមដំណើររួមគ្នាលោក Freddie Roach សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។

Manny Pacquiao នឹងត្រូវមានភារកិច្ចដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹងកីឡាករ Barrios ក្នុងទីក្រុង Las Vegas នៅថ្ងៃទី១៩ ខែកក្កដា ពោលគឺការត្រឡប់ឡើងសង្វៀនវិញ ក្រោយខកខានអស់រយៈពេលជាង ៤ឆ្នាំ។

តាមការលើកឡើងរបស់ Pacquiao បានអោយដឹងថា “ការសម្រាក ៤ឆ្នាំ ជាពេលល្អមួយសម្រាប់ខ្ញុំ ខ្ញុំធ្លាប់បានឡើងសង្វៀនប្រដាល់អស់ពេលច្រើនទសវត្សរ៍ ដូច្នេះការសម្រាកកន្លងមកនេះ គឺបានផ្តល់ផលល្អសម្រាប់រាងកាយរបស់ខ្ញុំ។ ពេលនេះខ្ញុំមកវិញហើយ ខ្ញុំពិតជាស្រេកឃ្លានសម្រាប់ការប្រកួតជាថ្មី។”

Manny Pacquiao បន្ថែមថា ទោះសម្រាកអស់ពេលយូរក៏ដោយក្តី ប៉ុន្តែស្ថានភាពរាងកាយ និងកម្លាំងរបស់ខ្លួនពុំបានធ្លាក់ចុះខ្លាំងឡើយ៕

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:August 9, 2025
អ្នកនិពន្ធ:Lay