
ព័ត៌មានអន្តរជាតិ
បេក្ខភាព ៥ រូបដែលទំនងនឹងមកជំនួសតំណែង Ruben Amorim
Cahill
Manchester United ត្រូវបានរាយការណ៍ថាកំពុងជ្រើសរើសបេក្ខភាព ៥ រូបក្នុងបញ្ជីដើម្បីមកជំនួសតំណែងលោក Ruben Amorim នៅកីឡដ្ឋាន Old Trafford។
ក្នុងនោះដែររួមមានលោក Mauricio Pochettino ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិអាមេរិក, លោក Oliver Glasner របស់ក្លិប Crystal Palace, អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate, លោក Marco Silva របស់ក្លិប Fulham និងលោក Andoni Iraola ក្លិប Bournemouth។
Amorim កំពុងរងសម្ពាធនៅ Manchester United បន្ទាប់ពីរងកំណត់ត្រាដ៏អាក្រក់របស់ក្លិបក្នុងរយៈពេល ៣៣ ឆ្នាំ ដោយឈ្នះត្រឹម ១ លើកពី ៤ ប្រកួតបើករដូវកាលថ្មីនៅ Premier League 2025-26 ស្របពេលត្រូវបានគេរាយការណ៍ថារូបលោកអាចនៅសល់ ៣ ប្រកួតដើម្បីរក្សាការងារ៕
Loading...

អំពីព័ត៌មាន
ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 18, 2025
អ្នកនិពន្ធ:Cahill
