
ព័ត៌មានអន្តរជាតិ
៤ ប្រកួតរបស់ Liverpool សុទ្ធតែឈ្នះនៅចុងម៉ោង
Cahill
Liverpool ចាប់ផ្តើមរដូវកាលថ្មីរបស់ Premier League ជាមួយកំណត់ត្រាដ៏ល្អជាមួយ ៤ ប្រកួតកន្លងមកនេះ ឈ្នះទាំង ៤ ប៉ុន្តែសុទ្ធតែរកជ័យជម្នះនៅចុងម៉ោង។
ប្រកួតដំបូងយកឈ្នះ Bournemouth ធ្វើបានដោយកីឡាករ Chiesa នៅនាទី ៨៨ ខណះកីឡាករ Rio Ngumoha ជាម្ចាស់គ្រាប់បាល់នាទី ៩០+១០ ជួយឲ្យយកឈ្នះ Newcastle United។ ចំណែកការប្រកួតទី ៣ Dominik Szoboszlai ទាត់បាល់ហ្វ្រីឃីកយ៉ាងល្អនៅនាទី ៨៣ យកឈ្នះ Arsenal ស្របពេលការប្រកួតម្សិលមិញនេះ Mohamed Salah ជាម្ចាស់គ្រាប់ជ័យជម្នះសម្រាប់ Liverpool យកឈ្នះ Burnley ១ទល់០ នាទី ៩០+៥ តាមរយះបាល់ពិន័យ ១១ ម៉ែត្រ៕
Loading...

អំពីព័ត៌មាន
ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 15, 2025
អ្នកនិពន្ធ:Cahill
