ព័ត៌មានអន្តរជាតិ

Galatasaray បន្តកំណត់ត្រាមិនបរាជ័យជួបក្រុមមកពីអង់គ្លេស ក្រោយយកឈ្នះ Liverpool

Cahill

ក្រោយយកឈ្នះ​ Liverpool ១ទល់០ នៅកីឡដ្ឋាន Rams Park​ លើទឹកដីតួកគី ពេលនេះ Galatasaray បានបន្ថែមកំណត់ត្រាដោយមិនស្គាល់បរាជ័យពេលជួបក្រុមមកពីអង់គ្លេស នៅក្នុង ៤ ប្រកួតចុងក្រោយនៃពានរង្វាន់អឺរ៉ុប។

ពោលគឺយកឈ្នះ Man United ៣ទល់២ និងស្មើ ៣ទល់៣, យកឈ្នះ Spurs ៣ទល់២ និងយប់មិញនេះនៃការប្រកួតទី ២ ពានរង្វាន់ UEFA Champions League យកឈ្នះ Liverpool ១ទល់០ ក្រសោប ៣ ពិន្ទុតាមរយៈការទាត់បាល់ពិន័យ ១១​ ម៉ែត្ររបស់ Victor Osimhen នៅនាទី ១៦៕

Loading...

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:October 1, 2025
អ្នកនិពន្ធ:Cahill