ព័ត៌មានអន្តរជាតិ

មកដឹងពីមូលហេតុដែល ​Nottingham Forest បណ្តេញគ្រូបង្វឹក

Cahill

លោក Evangelos Marinakis ​ដែលជាម្ចាស់ក្លិប ​Nottingham Forest បានចំណាយពេលសម្រេចចិត្តមុនបណ្តេញគ្រូបង្វឹកលោក Nuno Espirito Santo ក្រោយមានការខឹងសម្បារ និងឈឺចាប់ បន្ទាប់ពីគ្រូបង្វឹករូបនេះបកស្រាយអំពីជម្លោះជាលក្ខណះសាធារណះដល់ទៅពីរលើកត្រឹមរយះពេល ៧​ ថ្ងៃ។

នៅក្នុងបទសម្ភាសន៍មុនបើករដូវកាលថ្មីលោក Nuno បានរិះគន់យ៉ាងចំហចំពោះបុគ្គលជាន់ខ្ពស់នៅក្លិបដែលមើលការខុសត្រូវលើយុទ្ធសាស្ត្រទីផ្សារដោះដូរផ្ទេរ ដោយនិយាយថាក្រុមរបស់គាត់គឺ មិនមានតុល្យភាព និងស្ថិតនៅឆ្ងាយណាស់ពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។ 

ក្នុងសប្តាហ៍បន្ទាប់ Forest បានចំណាយប្រាក់ ១១៨ លានផោនលើកីឡាករថ្មីបួននាក់។ឮ

បន្ទាប់មក នៅមុនការប្រកួតបន្ទាប់របស់ Forest ជាមួយ Crystal Palace លោក Nuno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់ថាទំនាក់ទំនងរបស់គាត់ជាមួយម្ចាស់ក្លិនមានកំហុសយ៉ាងធ្ងន់ធ្ងរ ហើយបានធ្លាក់ចុះចាប់តាំងពីការមកដល់របស់លោក Edu ក្នុងនាមជាដៃស្តាំរបស់ Marinakis និងជាប្រធានបាល់ទាត់ពិភពលោក។ 

Loading...

Nuno បាននិយាយថាគ្មានផ្សែងដោយគ្មានភ្លើង ចំពេលមានរបាយការណ៍ថាការងាររបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់។ 

Nuno បាន​ទទួល​ស្គាល់​ថា​គាត់​មិន​បាន​និយាយ​ជាមួយ Edu ហើយ​ក៏​មិន​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​និយាយ​ប្រឆាំង​នឹង​មេ​របស់​គាត់​ដែរ។

Nuno បាន​និយាយ​ថា​៖«​ខ្ញុំ​បាន​និយាយ​ហើយ​ខ្ញុំ​មិន​សោកស្តាយ​ទេ​។ សម្រាប់ខ្ញុំ វាជារឿងសំខាន់ដែលមនុស្សគ្រប់គ្នានៅក្នុងក្លិបចែករំលែកទស្សនៈវិស័យ និងការប្តេជ្ញាចិត្តដូចគ្នា។ ខ្ញុំត្រូវតែនិយាយទៅកាន់ម្ចាស់ក្លិប»។

ខណះជំនួបដែល Nuno ចង់បានជាមួយម្ចាស់ក្លិប Forest មិនដែលកើតឡើងទេ។ 

ផ្ទុយទៅវិញ មហាសេដ្ឋីក្រិចរូបនេះបានសម្រេចចិត្តថា វាជាការប្រសើរជាងក្នុងការជំនួស Nuno ជាមួយនឹងគ្រូបង្វឹកថ្មី ដោយមានអារម្មណ៍ថា វាគឺជាវិធីតែមួយគត់ដើម្បីជំរុញក្លិបឱ្យឆ្ពោះទៅមុខ៕

Loading...

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 9, 2025
អ្នកនិពន្ធ:Cahill