ព័ត៌មានអន្តរជាតិ

Dro Fernández កូនកាត់អេស្ប៉ាញ-ហ្វឹលីពីន បង្ហាញខ្លួនលើកដំបូងជាមួយ Barcelona

Cahill

Dro Fernández កូនកាត់អេស្ប៉ាញ-ហ្វឹលីពីន បង្ហាញខ្លួនលើកដំបូងជាមួយ Barcelona នៅលីគកំពូល La Liga កាលពីយប់កន្លងទៅដោយជួយឲ្យក្រុមយកឈ្នះ Real Sociedad ២ទល់១ នៃកីឡដ្ឋាន Estadi Olímpic Lluís Company។

កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានចាប់ផ្តើមជម្រើស ១១ នាក់ដំបូងជាមួយអាវលេខ ២៧។ Dro បានកើតនៅ Galicia ប្រទេសអេស្ប៉ាញ ដោយមានម្តាយជាជនជាតិហ្វឹលីពីន មុនចូលរួមជាមួយយុវជនថ្នាល La Masia នៅឆ្នាំ២០២២៕

អំពីព័ត៌មាន

ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 29, 2025
អ្នកនិពន្ធ:Cahill