
ព័ត៌មានអន្តរជាតិ
Casemiro ប្រាប់ពីហេតុផលឈ្មោះរបស់ខ្លួនប្រើខុសក្នុងអាជីពបាល់ទាត់
Cahill
Casimiro ពន្យល់ប្រាប់ថាតាមពិតទៅឈ្មោះរបស់ខ្លួននៅលើអាវត្រូវបានគេប្រើប្រាស់នៅពេលអាជីពបាល់ទាត់ដំបូងរបស់ខ្លួន។
«ឈ្មោះរបស់ខ្ញុំគឺ Carlos Henrique Casimiro គឺភ្ជាប់ជាមួយអក្សរ I មិនមែន Casemiro។ ខ្ញុំចាំថាខ្ញុំបានលេងការប្រកួតសម្រាប់ São Paulo ហើយក្លិបបានប្រើប្រាស់ឈ្មោះខ្ញុំខុស។ ពួកគេសរសេរវាដោយអក្សរ E»។
«ខ្ញុំលេងបានល្អណាស់នៅក្នុងប្រកួតនោះ ហើយដោយសារខ្ញុំជាមនុស្សអបិយជំនឿ ខ្ញុំបាននិយាយថា មិនចាំបាច់ផ្លាស់ប្តូរវាទេ គ្រាន់តែទុកវាឱ្យនៅដដែល អ្វីៗដំណើរការល្អ។ ដូច្នេះឈ្មោះជាប់បែបនេះរហូ ប៉ុន្តែខ្ញុំឈ្មោះ Carlos Henrique Casimiro។ វាជាកំហុសដែលបានធ្វើឡើងក្នុងការប្រកួតមួយ ឈ្មោះក៏ជាប់បែបនោះរហូតមក»។
Loading...

អំពីព័ត៌មាន
ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:October 3, 2025
អ្នកនិពន្ធ:Cahill
