
ព័ត៌មានអន្តរជាតិ
Barcelona សង្ឃឹមថានឹងអាចនាំយក Erling Haaland ថ្ងៃអនាគត
Cahill
Barcelona កំពុងសម្លឹងមើលអ្នកមកជំនួសតំណែង Robert Lewandowski ដែលអាចនឹងចាកចេញថ្ងៃទី ៣០ ខែមិថុនា នាពេលខាងមុខនេះ បន្ទាប់ពីកិច្ចសន្យាផុតកំណត់។
ជាមួយគ្នានោះដែរ ក្រុមការងារបច្ចេកទេសរបស់ក្លិប Barcelona និងគ្រូបង្វឹក Hansi Flick បានសម្លឹងមើលឃើញកីឡាករ Julián Álvarez បន្ទាប់ពី Deco ធ្លាប់បានធ្វើការទំនាក់ទំនងជាមួយ Atlético de Madrid ក្នុងការនាំយករូបគេនឹងចុងបញ្ចប់រដូវកាល។
ប៉ុន្តែប្រធានក្លិប Joan Laporta ចាប់អារម្មណ៍តារាបាល់ទាត់ដែលលោកជឿជាក់ថាអាចនឹងសម្របជាមួយប្រព័ន្ធលេងរបស់ក្រុម និងអាចជាអ្នកស្នងតំណែងរបស់ Lewandowski។ ត្រង់ចំណុចនេះគឺយើងចង់និយាយអំពី Erling Braut Haaland ដែលលោក Laporta ចូលចិត្តខ្លាំងចាប់តាំងពីឡើងតំណែងជាប្រធានក្លិប Barcelona៕
Loading...

អំពីព័ត៌មាន
ប្រភេទមាតិកា:ព័ត៌មានអន្តរជាតិ
ចេញផ្សាយ:September 17, 2025
អ្នកនិពន្ធ:Cahill
